More

    បុរសម្នាក់ ដែលមានឈ្មោះល្បីល្បាញ ដោយសារការឡើងអគារខ្ពស់ៗ នៅជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារ ជាន់ទី៦៨

    spot_img

    អន្តរជាតិ ៖ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

    បុរសម្នាក់ដែលមានឈ្មោះល្បីល្បាញដោយសារការឡើងអគារខ្ពស់ៗនៅជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារស្នាក់នៅ Tregunter Tower ជាន់ទី៦៨ របស់ទីក្រុងហុងកុង។ បុរសនោះមានឈ្មោះថា Remi Lucidi ឬហៅថា Remi Enigma មានអាយុ ៣០ឆ្នាំ មានដើមកំណើតមកពីប្រទេសបារាំង។

    មន្ត្រីហុងកុងបាននិយាយថា លោក Lucidi បានមកដល់អគារស្នាក់នៅមួយនោះ នៅម៉ោងប្រហែល ៦ល្ងាច កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ដោយបានកុហកសន្តិសុខថា គាត់ត្រូវទៅលេងមិត្តភ័ក្តិនៅជាន់ទី៤០។ ក្រោយមកសន្តិសុខក៏បានព្យាយាមតាមចាប់គាត់ ប៉ុន្តែលោក Lucidi បានចូលក្នុងជណ្តើរយន្តរួចទៅហើយ និងបានឡើងដល់ជាន់ទី៤៩ ហើយក្រោយមកក៏បានប្រើជណ្តើរជើង ដើម្បីឡើងដល់កំពូលអាគារ។ អ្នករស់នៅជាន់ទី៦៨ម្នាក់ បានរាយការណ៍ថា គេបានឃើញលោក Lucidi គោះបង្អួច ហើយអ្នកបម្រើម្នាក់បានទូរស័ព្ទទៅប៉ូលីសនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក។ លោក Lucidi បានធ្លាក់ពីលើអគារ មុនពេលមន្រ្តីប៉ូលីសទៅដល់ ហើយត្រូវបានគេបញ្ជាក់ថា គាត់បានស្លាប់នៅនឹងកន្លែងកើតហេតុ។
    ប្រភពមិនស្គាល់អត្តសញ្ញាណមួយបាននិយាយថា លោក Lucidi ទំនងជាបានជាប់គាំងនៅខាងក្រៅអគារ ហើយព្យាយាមគោះបង្អួចសុំជំនួយមុនពេលគាត់ធ្លាក់ចុះមកដី។ លោក Lucidi ត្រូវបានគេដឹងថា បាន check-in នៅផ្ទះសំណាក់ Tsim Sha Tsui កាលពីថ្ងៃទី១៧ ខែកក្កដា ហើយគ្រោងនឹងចាកចេញនៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ យ៉ាងណាក៏ដោយ ប៉ូលីសនៅមិនទាន់ចេញមូលហេតុផ្លូវការនៃការស្លាប់របស់គាត់នៅឡើយទេ;=;]

    spot_img

    អត្ថបទទាក់ទង

    spot_img