More

    នៅស្រុកកោះញែក នៅត្រង់ចំណុចស្ពានអូរជីមៀត មានជំនន់ទឹកភ្លៀង បានជន់លិចស្ពានបេឡេត៍ ដោយពុំអាចធ្វើចរាចរណ៍ឆ្លងកាត់ ទៅមកបាន

    spot_img

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង នៅក្នុងខេត្តមណ្ឌលគិរី រួមមាន នៅស្រុកកោះញែក នៅត្រង់ចំណុចស្ពានអូរជីមៀត មានជំនន់ទឹកភ្លៀង បានជន់លិចស្ពានបេឡេត៍ ដោយពុំអាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកបានឡើយ។
    ជំនន់ទឹកភ្លៀង បានជន់លិចចំនួន ៣ ឃុំ ក្នុងនោះ៖ ឃុំស្រែឈូក បានប៉ះពាល់ដល់ភូមិចំនួន ៦ភូមិ ខូចខាតដំណាំកសិកម្មចំនួន ៤១ ហិកតា ស្មើនឹង៣៤ គ្រួសារ ប៉ុន្តែមិនមានការជន់លិចចូលដល់ផ្ទះប្រជាពលរដ្ឋទេ។ ចំណែកនៅឃុំស្រែខ្ទុម បានប៉ះពាល់ដល់ភូមិចំនួន ៥ ភូមិ មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ៧១ខ្នងផ្ទះ ក្នុងនោះរងគ្រោះស្រាលចំនួន ៥១ខ្នងផ្ទះ និងរងគ្រោះមធ្យមចំនួន២១ ខ្នងផ្ទះ និងមានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៣៣ហិកតា។ នៅឃុំស្រែព្រះ មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ មានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៨ហិកតា និងខូចខាតផ្លូវនៅឃុំស្រែព្រះអស់ប្រវែង ២០០ម៉ែត្រ៕

    spot_img

    អត្ថបទទាក់ទង

    spot_img