ស្រុកព្រៃនប់/ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណណ៍ដល់រន្ធត់មួយបានកើតឡើងរវាង រថយន្តនិងម៉ូតូបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បានស្លា.ប់បាត់បង់ជី.វិត.ភ្លាមៗនៅហ្នឹងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង3:50 នាទីទាបភ្លឺថ្ងៃទី 29 ខែកក្កដាឆ្នាំ 2023នេះនៅចំណុចផ្លូវរង្វង់មូល (រង្វង់មូលសួនច្បារវាលរេញ)ស្ថិនក្នុងស្រុកព្រៃនប់/ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងនៅព្រឹកខែថ្ងៃខាងលើបានបញ្ជាក់ថា នៅវេលាម៉ោង3:50 នាទីទៀបភ្លឺមានម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3435 បើកបរដោយឈ្មោះ យស់ សំណាង ភេទប្រុស អាយុ៣៤ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលបានធ្វើដំណើរមានទិសដៅពីខេត្តកំពតឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលលើចំណុចផ្លូវរង្វង់មូល (រង្វង់មូលសួនច្បារវាលរេញ)ក៏ស្រាប់តែមានរថយន្ដ០១គ្រឿងទៀត
ម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-5549 សណ្តោងរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ 4A-9673 ធ្វើដំណើរមានទិសដៅពី រាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ យស់ សំណាងបានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុតែម្ដង ភ្លាមៗនោះអ្នកបើកបររថយន្តសមត្ថកិច្ចនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ដូចថា ក្រោយពេលកើតហេតុសាកសពត្រូវបានសមត្តិកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
_ដោយឡែកអ្នកបើកបររថយន្ដម៉ាក FUSO បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ ៕