ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានបើកកិច្ចប្រជុំសមាជិកគណបក្សទាំង ២៩ ឃុំសង្កាត់ទូទាំង ក្រុង ស្រុក បន្ទាប់ពីទទួលជ័យជំនះក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក គួច ចំរើន ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ ក្នុងខេត្ត មេឃុំ ចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដែលបានខិតខំឃោសនារកសំឡេងការគាំទ្រពីប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានច្រើនសន្ធឹកសន្ធាប់រហូតជាង ៨០%មានកម្រឹតខ្ពស់ ។
លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងអំណរគុណនិង កោតសរសើរ ដល់សមាជិកបក្សទាំងអស់ដែលបានខិតខំកន្លងមកនិងត្រូវបន្តការខិតខំឲ្យបានខ្លាំងក្លារបន្ថែមទៀត ដើម្បីបំរើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងការគាំទ្ររបស់ពួកគាត់ ពិតប្រាកដណាស់តាមលទ្ធផលនេះ គឺប្រជាពលរដ្ឋ ប្រជាជន មហាជន ពិសេសសមាជិក សមាជិការរបស់យើងនៅទូទាំងខេត្ត បានជឿជាក់ គាំទ្រលើគោលនយោបាយរបស់គណបក្យប្រជាជនកម្ពុជា និងការជឿជាក់ ផ្តល់ការជឿជាក់លើមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចនេះចំពោះមុខត្រូវបំរើសេវាសាធារណឲ្យបានល្អជូនពួកគាត់ពេញចិត្ត ពេញថ្លើម ទើបពួកគាត់ស្រុះដៃគ្នាក្នុងការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តទៀត។ហើយតាមសន្លឹកឆ្នោតដែលយើងទទួលបាននាពេលនេះ ហើយកិច្ចការដែលយើងត្រូវបន្ត គឺការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការអគុណត្រឡប់ទៅវិញ ចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នាបន្តការខិតខំឲ្យបានខ្លាំងក្លារថែមទៀត។
លោកប្រធានគណបក្សខេត្តបានបន្ថែមថា សូមឱ្យក្រុមការងារគណបក្សមូលដ្ឋាន បន្តសកម្មភាព ចុះទៅអគុណបងប្អុនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះកុំមានការបែងចែក ព្រោះប្រជាពលរដ្ឋរបស់យើងបានបោះឆ្នោតសរុប ៨៦,៥៧ភាគរយ ហើយសម្លេងគាំទ្រធៀបនឹងសន្លឹកឆ្នោតបានមានចំនួន ៨៦.១៣ភាគរយ ដូច្នេះត្រូវរៀបចំបន្តចុះអគុណដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន ដែលពួកគាត់បានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានៅតាមតាមមូលដ្ឋានភូមិឃុំនីមួយៗកុំឲ្យពួកគាត់គិតថា នៅពេលបោះឆ្នោតហើយស្ងាត់ឈឹង ។
ជាការលើកទឹកចិត្តលោកប្រធានគណបក្សខេត្តបានផ្ដល់រង្វាន់ជូនដល់ឃុំសង្កាត់ទាំង ២៩ ដោយចំណាត់ថ្នាក់លេខ១ មានសង្កាត់កោះរ៉ុងសន្លឹម ទទួលបានថវិកា ៥០លានរៀល លេខ២.ឃុំស្ទឹងឆាយ ទទួលបានថវិកា ៣០លានរៀល និងលេខ៣.សង្កាត់កោះរ៉ុង ទទួលបានថវិកា ២០លានរៀល ចំណែកឃុំ-សង្កាត់ចំនួន ២៦ផ្សេងទៀត មិនបានចំណាត់ថ្នាក់ ក៏ទទួលបានប្រាក់រង្វាន់លួងចិត្តក្នុងមួយឃុំ-សង្កាត់ ១០លានរៀល នេះជាការឆ្លើយតបទៅនឹងការប្រឡងប្រណាំង ដែលយើងបានដាក់ចេញសម្រាប់ចែកជូនឃុំ-សង្កាត់ នាពេលកន្លងមក ៕