More

    បំណែកពីនាវាមុជទឹក Titan ត្រូវបានគេនាំយកមកច្រាំងសមុទ្រហើយ បន្ទាប់ពីនាវាមុជទឹកនេះបានផ្ទុះនៅបាតសមុទ្រអាត្លង់ទិកកាលពីជាង១សប្តាហ៍មុន

    spot_img

    រូបភាពថ្មីបង្ហាញពីបំណែកនៃកំទេចកំទីដែកជាច្រើនដែលត្រូវបានយកចេញពីកប៉ាល់ឆ្មាំឆ្នេរសមុទ្រកាណាដា Horizon Arctic នៅកំពង់ផែ St. John’s រដ្ឋ Newfoundland ។ រូបភាពមួយបង្ហាញពីដុំដែកកោងពណ៌សដ៏ធំ ខណៈដែលកំទេចកំទីខ្លះទៀតពោរពេញទៅដោយខ្សែ និងផ្នែកមេកានិចផ្សេងទៀតរបស់នាវាមុជទឹក Titan ។ បំណែកទាំងនោះត្រូវបានគ្របដោយក្រដាស់ក្រណាត់ធំ ៗ មុនពេលត្រូវបានលើកដោយរថយន្តស្ទូច ។

    មនុស្ស 5 នាក់ត្រូវបានស្លាប់ នៅពេលដែលនាវាមុជទឹកនេះត្រូវបានគេជឿថាបានរងការផ្ទុះដ៏មហន្តរាយ ខណៈពេលដែលព្យាយាមមើលសាកសពកប៉ាល់ទីតានិច ។

    ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនាវាមុជទឹក Titan បានចាប់ផ្តើមនៅថ្ងៃទី 18 ខែមិថុនា បន្ទាប់ពីកប៉ាល់បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់ធំរបស់វា ប៉ុន្តែបំណែកនៃកំទេចកំទីត្រូវបានរកឃើញប្រហែល 487 ម៉ែត្រពីបំណែកនៃកប៉ាល់ទីតានិច ប្រាំថ្ងៃក្រោយមក ។

    spot_img

    អត្ថបទទាក់ទង

    spot_img