
បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធាន ក្រុម ប្រឹក្សា ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូល រួម ក្នុងពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីជាច្រើនរូបទៀត។
សូមជម្រាបជូនដែលថា ពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តម សេនីយ៍ ត្រី សាត គឹមសានពីស្នងការរងទទួលផែនចរាចរណ៍ ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួស លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបាន ចូល និវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ជាទី ប្រឹក្សាក្រសួងមហាផ្ទៃ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ