ជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចរំដួលជើងភ្នំ ស្ថិតភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនសង្ស័យ ចំនួន០៣នាក់
១/ ឈ្មោះ ពេជ្រ ឆាយា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
២/ ឈ្មោះ ហ៊ន សុខកាន់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
៣/ ឈ្មោះ លឹម តែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
+ ចាប់ដកហូតវត្ថុតាងរួមមាន÷
– ម្សៅសថ្លា ចំនួន ២៤កញ្ចប់
– ជញ្ជីងថ្លឹង ចំនួន ០១
– ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
– ដបជក់ ចំនួន ០២
– ដែកកេះ ចំនួន ០២
– កំប៉ុងហ្គាស ចំនួន ០១
– លុយខ្មែរ ចំនួន ១០០,០០០រៀល។
សមត្ថកិច្ចកជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានឱ្យដឹង នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២៣ថា ក្រោមការ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់រួមនឹងវត្ថុតាងមួយចំនួន ទៅសាសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
vozol 10000 satın al
araç kiralama hizmeti almak için tek yapmanız gereken bizi aramanız