More

    បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីលួចមានស្ថានទម្ងន់ទោស

    spot_img

    បាត់ដំបង៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តរៀបចំបញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ)។

    លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង
    ជាស្តែង នៅវេលាម៉ោង ១០និង៣០ នាទី ថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០២០ លោកបានដឹកនាំកម្លាំងចុះនៅ ចំណុច ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង និងបានធ្វើការបង្ក្រាបករណី អំពេីលួច មាន ស្ថានទម្ងន់ ទោស ( ឆក់យក ទូរស័ព្ទ ដៃ ) មួយករណីក្នុងបទល្មើសជាក់ស្តែង។ ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់នាំខ្លួនជនសង្ស័យចំនួន០២នាក់
    ១ ឈ្មោះ សុងហេង សៀងហៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ( ជាអ្នក ធ្វេីសកម្មភាព )
    ២ ឈ្មោះ ផុន សារាន ហៅ តឿ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ( ជាអ្នក ធ្វេីសកម្មភាព )។

    លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលេី បានជិះម៉ូតូធ្វេីសកម្មភាព ឆក់យកទូរស័ព្ទដៃ ពី ជនរងគ្រោះ ឈ្មោះ សុខ សីណា ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រោយពីធ្វើសកម្មភាពបានសម្រេច ពួកគេក៏បានជិះម៉ូតូរត់គេចទៅប៉ះ នឹងរថយន្តមួយគ្រឿងបណ្តាលអោយដួល ភ្លាមនោះស្របពេលដែលសមត្ថកិច្ច កំពុងល្បាតនៅទីនោះស្រាប់ផង ទើបក្របួចជាប់ទាំងពីរនាក់តែម្តង។

    ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងមាន៖
    – ទូរស័ព្ទ ដៃ ម៉ាក Iphone X ពណ៌ ស ចំនួន០១គ្រឿង ( ជារបស់ជនរងគ្រោះ)
    – ម៉ូតូ ហុងដា វីន ន័រ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ គគ្មានស្លាកលេខចំនួន០១គ្រឿង( ជាម៉ូតូ ជនសង្ស័យ ជិះ ធ្វេីសកម្មភាព)។

    ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះ ត្រូវបានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុង រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបងនាថ្ងៃនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img