កោះកុង÷ ថ្នាក់ដឹកនាំខេត្តកោះកុង នឹងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បាទអញ្ជើញចូលរួមក្នុងពិធីដង្ហែរបុណ្យមាឃបូជា ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីរំលឹកដល់អភិលក្ខិតកាលទានបីយ៉ាង គឺទ្រុងធ្វើចតុរង្គសន្តិបាត សម្តែងឱវាទបាតិមោក្ខ ទ្រង់ដាក់អាយុសង្ខារ។ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
សូមរំលឹកថា: បុណ្យមាឃបូជា គឺជាពិធីបុណ្យមិនអាចអាក់ខានបាន គ្រប់បណ្ដាវត្ត នៅទូទាំងប្រទេសកម្ពុជា
ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនថានៅប្រទេសកម្ពុជានោះទេ គ្រប់បណ្ដាប្រទេស ដែលកាន់សាសនាព្រះពុទ្ធ តែងតែប្រារព្ធធ្វើឡើងមាឃបូជានេះជារៀងរាល់ឆ្នាំ នៅពេលរាល់ដល់ថ្ងៃ ១៥កើត ខែមាឃ ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ គឺប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជននាយកសង្ខារ ជាថ្ងៃដ៏វិសេសវិសាលរបស់ព្រះបរមគ្រូជាម្ចាស់ដែលយើ ។
សូមបញ្ជាក់ថា ពិធីមាឃបូជានេះ នៅវត្តទេពនិមិត្ត(ហៅវត្តថ្មី) បានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយដង្ហែពីវត្តទេពនិមិត្ត ទៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ រួចឆ្ពោះមកកាន់វត្តវិញ ដើម្បីថ្វាយគ្រឿងសក្ការៈបូជាប្រទីបចំពោះព្រះរតនត្រ័យ និងប្រកាសមាឃបូជា សូត្រធម៌បទ សម្ដែងព្រះធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃចន្ទ ១រោច ខែឆ្នាំដដែល ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ ២០២៣ និមន្តព្រះសង្ឃចំនួន ៤២ អង្គ រាប់បាត្រជាកិច្ចបញ្ចប់ពិធីបុណ្យ៕ ដោយ ញុឹប សន