More

    អាជ្ញាធរ និងមន្ត្រីអភិរក្ស អំពាវនាវសូមកុំឲ្យបាញ់សត្វស្លាបចម្រុះដែលចេញពីតំបន់អភិរក្ស ទៅរកចំណីនៅតាមវាលស្រែ

    spot_img

    បន្ទាយមានជ័យ៖ អាជ្ញាធរ និងមន្ត្រីអភិរក្ស អំពាវនាវសូមកុំឲ្យបាញ់សត្វស្លាបចម្រុះដែលចេញពីតំបន់អភិរក្ស ទៅរកចំណីនៅតាមវាលស្រែ។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ គេឃើញមានសត្វស្លាបរាប់ម៉ឺនក្បាលដែលភាគច្រើនសត្វគ្រាលខ្យងបានចុះរកចំណីនៅវាលស្រែខាងលិចផ្លូវក្បែរខាងជើងភូមិសាលាក្រៅដូចជាគ្មានការខ្លាចមនុស្សដែលឈរមើលសត្វកំពុងរកចំណីដែលសំគាល់ឃើញថាសត្វកាន់តែសំបូរតែក៏មានការព្រួយបារម្ភពីសុវត្ថិសត្វស្លាប ក្រែងមានការបរបាញ់ និងដាក់អន្ទាក់ជាដើម។
    មន្ត្រីអភិរក្សសត្វស្លាបនៅរហាលកេះ និងអូរវៀន បានប្រាប់ថា៖ សត្វស្លាបដែលចុះរកចំណីនៅចំណុចវាលសាលាក្រៅជាសត្វស្លាបដែលកំពុងរស់នៅតំបន់អភិរក្សរហាលកេះ និងអូរវៀន ស្ថិតឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលចេញពីតំបន់អភិរក្សទៅរកចំណីនៅតាមវាលស្រែដែលត្រូវបានច្រូតកាត់ហើយ និងវាលស្រែដែលវាយដីត្រៀមធ្វើបន្តទៀតដែលសត្វស្លាបទៅរកស៊ីចំណីមានត្រី និងកណ្តូប និងសត្វល្អិតផ្សេងៗទៀត។
    មន្ត្រីរូបនោះបានបញ្ជាក់ថា៖ សត្វស្លាបដែលរស់នៅតំបន់អភិរក្សមានរាប់ម៉ឺនក្បាលដែលកំពុងរស់នៅ និងអភិរក្សនៅចំណុចរហាលកេះ និងអូរវៀន ដែលជាប់ព្រំប្រទល់មានស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។ ក្រុមសត្វស្លាបទាំងនេះត្រូវបានធ្វើការអភិរក្សរយះពេល៣ឆ្នាំមកហើយ ដោយបានការគាំទ្រពីមន្ទីរជំនាញ និងអភិបាលស្រុក/ឃុំនិងអង្គការក្រៅរដ្ឋាភិបាល សូមឲ្យប្រជាពលរដ្ឋកុំតាមប្រមាញ់ ឬបាញ់សម្លាប់ជាដើម។
    លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា៖ សត្វស្លាបដែលរស់នៅតំបន់អភិរក្សរហាលកេះ និងអូរវៀន មានសត្វស្លាប់រាប់ម៉ឺនក្បាលដែលកំពុងរស់នៅពងកូននៅអំឡុងខែសីហា និងខែកញ្ញា ដែលមានប្រភេទសត្វស្លាប សត្វរនាល សត្វគ្រាលខ្យង សត្វក្រសារ កុកមានកុកស កុកក្រក សត្វក្អែកទឹក សត្វតូម សត្វមាន់ទឹក សត្វខ្វែក សត្វស្មញ និងសត្វកម្រកជាច្រើនទៀត។
    លោកបានបញ្ជាក់ថា៖ សត្វស្លាប់ដែលរស់នៅតំបន់អភិរក្សបានចេញពីតំបន់អភិរក្សទៅរកស៊ីចំណីនៅពេលព្រឹកហើយត្រឡប់មកវិញនៅពេលល្ងាចជាប្រចាំដែលចេញទៅរកចំណីពីតំបន់អភិរក្សចម្ងាយប្រមាណ១៥ទៅ២០គីឡូម៉ែត្រ ជាការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញហ្វូងសត្វស្លាបទៅចំណីតាមវាលស្រែមិនត្រូវបាញ់សំលាប់ ឬដាក់អន្ទាក់ ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សាសត្វដែលកម្រ៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img