ស្រុកព្រៃនប់(ដំណឹងបឋម)នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែធ្នូ ២០២២ឃុំចំនួន៣ដែលរងការប៉ះពាល់រួមមាន÷
ឃុំខាងកើត
1 .ឃុំទឹកថ្លា
2 .ឃុំទឹកល្អក
3.ឃុំសាមគ្គី
ជុំវិញករណីខ្យល់កន្ត្រាក់ខាងលើនេះបើតាមការបញ្ជាក់ពីលោកផានិតមេឃុំវាលវិញបានប្រាប់ឲ្យដឹងជា(បឋម)ថាគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្រ្តក់នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២
មានចំនួន ២៦១ គ្រួសារ គិតត្រឹមម៉ោង៩:០០នាទីព្រឹកនេះ។
កម្លាំងផ្នែកសឹករងព្រៃនប់ចំនួន ០7 នាក់ដឹកនាំដោយលោកវីរៈសេនីយ៍ទោ ឆាយ ផេង មេបញ្ជាការផ្នែកសឹករង បានចូលរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ដឹកនាំដោយលោក អីុ ធារិន អភិបាលស្រុកព្រៃនប់ ចុះមកពិនិត្យស្ថានភាពខ្យល់កន្ត្រាក់ បីឃុំខាងកើត សាមគ្គី ទឹកល្អ ទឹកថ្លា
ស្ថានភាពខ្យល់កន្ត្រាក់ខ្លាំង មកដល់ពេលនេះមិនទាន់បានទិន្នន័យនៃការខូចខាតដំបូលផ្ទះសរុប របស់ប្រជាពលរដ្ឋឡើយ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឆន ឈិ ភេទស្រីអាយុ 42 ឆ្នាំ នៅភូមិជ្រលង ឃុំទឹកល្អក់..រងរបួសធ្ងន់។
ដោយ៖ វ៉ាន់នី