ភ្នំពេញ៖ នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ វេលាម៉ោង០២ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ សៀង ហ៊ុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិវាលស្បូវ សង្កាត់និរោត ខណ្ឌច្បារអំពៅ ទី២-ឈ្មោះ គុច វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងមាស ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ក្រាមសថ្លា០៣កូនថង់តូច និងទូរសព្ទ័ដៃ០២គ្រឿង) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ រូបភាព និងអត្ថបទ៖ ឆាយ តារា