More

    ស្ត្រីម្នាក់ចេញពីកន្លែងលក់ដូរ ត្រលប់ទៅផ្ទះត្រូវចោរឆក់កាបូប យកលុយអស់រលីងគួរឲ្យអាណិត

    spot_img

    ភ្នំពេញ៖ ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ គោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ស្ត្រីរងគ្រោះមានឈ្មោះ រៀម សុខុន អាយុ៤០ឆ្នាំ មុខរបបលក់កាហ្វេ នៅក្បែរស្ទុបអុីនដឹខន ជាប់ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងមានទីលំនៅនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកសម្ភារ:បាត់បង់រួមមាន ៖ កាបូប១ ដោយផ្ជាប់ជាមួយ មានលុយជាង២០មុឺនរៀល ទូរស័ព្ទ១គ្រឿង កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសៀវភៅ សន្សំលុយផងដែរ។

    ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក wave rs ពាក់ស្លាកលេខភ្នំពេញ 1CI-1357 ដោយធ្វេីដំណេីរតែម្នាក់ឯង តាមបណ្ដោយផ្លូវ២០៥ គោលបំណងត្រឡប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ខណៈជិះម៉ូតូបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូតែម្នាក់ឯង តាមមកពីក្រោយ រួចធ្វេីសកម្មភាពឆក់កាបូប ពីស្ត្រីរងគ្រោះបានសម្រេច និងជិះគេចខ្លួនបាត់ស្រមោល។

    ក្រោយពេលកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចនាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ដេីម្បីងាយស្រួលសមត្ថកិច្ច ធ្វើការស្រាវជ្រាវរក ជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img