នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុចង្អុលបង្ហាញឲ្យលោក គង់ សសុផាន់ណ្ណៈ ដែលជានាយករងរដ្ឋបាល ក្រុង ឲ្យបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះពិនិត្យ ណែនាំ និងជំរុញបន្ថែមលេីការងារសណ្តាប់ធ្នាប់ សាធារណៈ អនាម័យ បរិស្ថាន នៅចំណុចទីតាំងជុំវិញផ្សារលេីនេះឱ្យមានប្រសិទ្ធភាព។
លោក គង់ សសុផាន់ណ្ណៈ បានប្រាប់ក្រុមការងារព័ត៌មានFKnewsថាព្រឹកនេះឃើញថាបងប្អូន អាជីវករដែលរស់នៅ និងលក់ដូរតាមបណ្តោយផ្លូវជុំវិញផ្សារលេីជាច្រេីន បានចូលរួមសហការជាមួយអាជ្ញាធរក្នុងការរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ប៉ុន្តែនៅមានបងប្អូនមួយចំនួន មិនទាន់បានចូលរួម សហការ និងនៅតែដាក់សម្ភារៈលក់ដូរ ចតរថយន្ត ម៉ូតូ នៅលេីចិញ្ចេីមផ្លូវសាធារណៈដដែល ដែលបណ្តាលឱ្យស្ទះចរាចរ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
👉លោក គង់ សសុ ផាន់ណ្ណៈ បានបញ្ជាក់បន្ថែមទៀតថា ចំពោះបងប្អូនអ្នកលក់ដូរមួយចំនួនដែលនៅរឹងទទឹងមិនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំរៀបចំសណ្តាប់ធ្នាប់និងចាត់វិធានការរដ្ឋបាលចាប់យកសម្ភារៈបងប្អូនយកទៅរក្សាទុកនៅសាលាក្រុងមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។
អាស្រ័យដូចបានជំរាបជូន!សសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការក្នុងដើម្បីចំសណ្តាប់ធ្នាប់ សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង របស់យើងទាំងអស់គ្នា៕(ដោយ វ៉ាន់ នី)