ព្រះសីហនុ៖ រថយន្តម៉ាកធុនត្រា១គ្រឿង បើកលឿនហួសប្រមាណ បុកជនជាតិចិនម្នាក់ស្លាប់ ហើយបើករត់គេចបន្តទៅបុកបង្គោលភ្លើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២ៈ៣០នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅមុខជីនបុី២ ក្នុងក្រុងព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរក្នុងទិសដៅ ពីកន្ទុយនាគឆ្ពោះ មកតោពីរ។ នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរឆ្លងថ្នល់មុខកាសុីណូជីន បុីគួយជូ ខណៈកំពុងឆ្លងថ្នល់ រថយន្តខាងលើបើកមកលឿន បុកពេញទំហឹងតែម្តង ហើយក៏បានបើករត់គេច ទៅបុកនិងរង្វង់មូលតោពីរ បាក់បង្គោលភ្លើងទើបទៅមុខលែងរួច។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នៅទីតាំងកន្លែងកើតហេតុ ហើយ អ្នកបើកបរនិងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ នាំយកទៅការិយាល័យចរាចរផ្លូវគោក ខេត្តព្រះសីហនុ ដើម្បីរងចាំបន្តដោះស្រាយតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ អួន ប្រុស