ព្រះសីហនុ៖ មានករណីបុរសជនជាតិខ្មែរ ជាកម្មករសំណង់ម្នាក់បានដេកស្លាប់ (នៅការដ្ធានសំណង់បុរីជេជេ)នៅម្ដុំផ្លូវចូលរោងចក្រRCI ស្ថិតនៅក្រុមទី20 ភូមិ3 សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពពីអ្នកធ្វើការងារជាមួយ នៅកន្លែងកើតហេតុបានឱ្យព័ត៌មាន FKnews ដឹងថា បុរសកម្មករសំណង់នេះ តែងតែផឹកស្រាជំនួសបាយទើបនៅព្រឹកថ្ងៃទី ២៥នៅវេលាម៉ោង ៧:៣០នាទីព្រឹក ស្រាប់តែ ក្រុមការងារ ក៏បានហៅមិនលឺ ក៏ចូលទៅមើលរួច ក៏ឃើញមិនដកដង្ហើមក៏ផ្អើរឆោលឡោតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យកុសលវិច័យក៏បានដឹងថា សាកសពមានឈ្មោះ នួន ប្រុសដែន ភេទប្រុស អាយុ២៦ ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្រុកកំណើត នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសាច់ញាតិបញ្ជូនទៅស្រុកកំណើត នៅកំពតដើម្បីធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ អួន ប្រុស