More

    ចាប់ជនជាតិចិន៣នាក់ ករណីប្លន់ដោយប្រើកាំបិត

    spot_img

    ព្រះសីហនុ៖ ជនជាតិចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតភ្ជង់ប្លន់ជនជាតិចិនដូចគ្នា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច ចំណុចធានាគារ ABA ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

    ជនល្មើសទាំង៣នាក់មានឈ្មោះ ១- NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ ស្នាក់នៅ រាជធានីភ្នំពេញ។
    ២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ ស្នាក់នៅ រាជធានីភ្នំពេញ។
    ៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្សារទំនើប ស្នាក់នៅ កោះពេជ្រ រាជធានីភ្នំពេញ។

    ចំណែកជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសាងសង់ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

    ចំពោះវត្ថុតាងដកហូតបានរួមមាន៖ កូនកាំប៉ិតស្នៀត ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ទូរស័ព្ទដៃ ០៤គ្រឿង (ម៉ាក Iphone6 ចំនួន ០៣គ្រឿង និងម៉ាក OPPO ចំនួន ០១គ្រឿង)។

    បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនដំបូងសមត្ថកិច្ចទទួលបាន ដំណឹងពីពលរដ្ឋថា មានករណីប្លន់ ក្រោយមកក៏បានដេញចាប់ ក្រុមជនសង្ស័យបាន នៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក៏បានសហការណ៍ជាមួយកម្លាំងអធិកាដ្ឋាន នគរបាលក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលតម្រួតបទបញ្ជារ កម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការបន្តចាប់ខ្លួនបានជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូ ប៉ាវជីន៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

     

    spot_img

    អត្ថបទទាក់ទង

    spot_img