More

    បុរសម្នាក់សង្ស័យជាមន្ត្រីនគរបាល បើករថយន្ត ព្រូស ពាក់ស្លាកលេខនគរបាលបុករបាំងពុះចែកទ្រូងផ្លូវលើស្ពានអាកាសក្បាលថ្នល់ដួលអស់ពីផ្ទាំង

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ដែលសង្ស័យជាមន្ត្រីនគរបាល បើករថយន្តតូចយ៉ូតា ព្រួសមួយគ្រឿងពាក់ផ្លាកលេខនគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសក្បាលខ្នល់បណ្ដាលឲ្យដួលអស់ពីផ្ទាំង ចំណែករថយន្តខូចខាតស្ទើទាំងស្រុង សំណាងល្អមិនបង្ករឲ្យមានអ្នករបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ១០ នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ ផ្នែកខាងជើង តាមបណ្តោយមហាវិថីផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់ដែលគេសង្ស័យជាមន្ត្រីនគរបាល បើករថយន្តតូចយ៉ូតា ព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខនគរបាល2-0869 ចំណែកបិទនៅកញ្ចក់ផ្នែកខាងមុខគឺផ្លាកលេខផ្សេងភ្នំពេញ2AT-5913 ដោយធ្វើដំណើរ ទិសដៅពីជើងទៅត្បូងឆ្ពោះឡើងស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យដួលអស់ពីផ្ទាំង ចំណែករថយន្តរងការខូចខាតស្ទើទាំងស្រុង រីឯអ្នកបើកបរមិនមានរងរបួសទេ រួចក៏បានបើកទ្វារថយន្តចេញពីកន្លែងកើតហេតុ។ដោយឃើញបន្សល់ទុកនៅក្នុងរថយន្តមានកាតសម្គាល់ជានគរបាលមួយសន្លឹកផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img