ប៉ៃលិន៖ ដោយមានការយកចិត្តទុកដាក់និងចង្អុលបង្ហាញ ពីឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក.ទើបលោកជំទាវបណ្ឌិតបានស្រីមុំ ប្រធានស.ស.យ.ក.ខេត្តប៉ៃលិន នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២០នេះ បានចាត់ឲ្យ ក្រុមការងារយុវជន ដែលដឹកនាំដោយឯកឧត្តម ហុក សុផលអនុប្រធានស.ស.យ.ក.ខេត្តប៉ៃលិន បាននាំយកថវិការបស់លោកជំទាវបណ្ឌិត ប្រធាន ចំនួន1,000.000៛(មួយលានរៀល) ឧបត្ថម្ភដល់គ្រួសារឈ្មោះ ឆាយ រឿន ជាសមាជិក.ស.ស.យ.ក ដែលទើបតែទទួលបានសមាជិកគ្រួសារថ្មី។
កាយវិការទាំងនេះបង្ហាញ អោយឃើញថាថ្នាក់ដឹកនាំស.ស.យ.ក. ទាំងអស់ពិសេសគឺថ្នាក់មូលដ្ឋាន ដែលមានលោកជំទាវប្រធាន តែងតែផ្តល់ក្តីស្រលាញ់ដល់យុវជនគ្រប់ៗគ្នា មិនថាក្នុងកាល:ទេស: ណាក៍ដោយឲ្យតែជួបការលំបាក គឺលោកតែងតែចុះជួយជានិច្ច លោកចាត់ទុកកូនៗប្អូនៗគឺជាគ្រួសារតែមួយ។
ជាមួយគ្នាក្រុមគ្រួសារទើបសម្រាលកូនថ្មីៗ បានថ្លែងអំណរគុណដល់ឯកឧត្តម និងលោកជំទាវ ដែលឧបត្ថម្ភប្រាក់មួយចំនួនគ្រាន់ ដោះស្រាយជីវភាពនាពេលជួបការលំបាកនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ