More

    បុរសជនជាតិបរទេសម្នាក់បើករថយន្ត Range Rover បុករបាំងថ្មពុះចែកទ្រូងផ្លូវ អង្គុយចុចទូរស័ព្ទធ្វើព្រងើយ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Range Roverមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៤
    ៥០ម៉ែត្របែកកង់ខាងមុខទៅលេងរួច។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ ១៤៣ ស្ថិតតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ 7 មករារាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តម៉ាក Range Rover មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AB-0523ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចក្នុងមួយលឿន លុះមកដល់ចំណុចកើតខាងលើ បានរេចង្កូតជ្រុលទៅមុខរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៥០ម៉ែត្រ បានបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។ចំណែកអ្នកបើកបរមិនព្រមចុះលពីលើរថយន្តនៅអង្គុយចុចទូរស័ព្ទធ្វើព្រងើយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តក៏ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img