ពោធិ៍សាត់៖៖ ជនសង្ស័យរួមនឹងវត្ថុតាង អន្ទាក់ឆក់សត្វព្រៃមួយចំនួនរួម និងអាវុធកែច្នៃត្រូវសមត្ថកិច្ច នគរបាលជំនាញនៃអធិការដ្ឋាន នគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លួនមុខសញ្ញាជាក់ស្តែង។
ការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញារួមទាំងឧបករណ៍អន្ទាក់ដាក់ឆក់ ចាប់យកសត្វព្រៃដែលជា បទល្មើសជាក់ស្ដែងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុច ច្រកព្រាល ដែលស្ថិតនៅក្នុង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែង លោកវរះសេនីយ៍ឯក ធាង ឡេង បានអោយដឹងនៅវេលាម៉ោង១ និង១១នាទីថ្ងៃទី៧សីហា២០២០នេះថា មុខសញ្ញាដែលជាជនសង្ស័យឈ្មោះ យស់ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុង ភូមិ ឃុំ ស្រុកកើតហេតុខាងលើ។
អធិការនគរបាលស្រុកវាលវែង បានអោយដឹងទៀតថានៅ ក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថកិច្ចដកហូត នូវឧបករណ៍ដែលជាវត្ថុតាំង ដាក់ឆក់ចាប់សត្វព្រៃជាក់ស្តែងរួមមាន អាវុធកែច្នៃចំនួន ២ដើម ដុំអាំងសុីវាទ័រចំនួន ១គ្រឿង ខ្សែលួសចំនួន ៣ដុំ បង្គោលឈើសម្រាប់ទាក់ខ្សែលួសចំនួន ១២ដើម និងកណ្ដៀវដែកចំនួន ២ផ្លែផងដែរ។
អធិការនគបាលស្រុកវាលវែង បានអោយដឹងទៀតថា ដោយអនុវត្តន៍តាមគោលការ សណ្តុះប្រណីជនសង្ស័យជា មុខសញ្ញារួមទាំងឧបការណ៍ជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកអធិការដ្ឋាន នគរបាលស្រុកវាលវែង ធ្វើការអប់រុំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដើរដាក់អន្ទាក់ និងឆក់ចាបយកសត្វព្រៃ ខណៈស្ថានភាពគ្រួសារក្រី ក្រប្រពន្ធពោះធំផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ