More

    រថយន្តពីរគ្រឿង បើកកៀរគ្នាបណ្តាលរេចង្កូត ទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្ត toyota prius បើកកៀរជាមួយរថយន្តlexus បណ្តាលរេចង្កូតទៅបុកដើមឈើទាំងពីរគ្រឿងផ្ទប់ជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គ (ក្នុងបរិវេណកាំកូស៊ីធី)ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿងបើកស្របទិសដៅគ្នាពីត្បូងទៅជើង ចំណែកមួយគ្រឿងម៉ាកtoyota prius ពណ៌សពាក់ស្លាកលេខកម្ពុជា EYURY-68 និងមួយគ្រឿងទៀតម៉ាកlexus HS-250h ពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-9229 ខណៈមកដល់ចំណុចកើតហេតុខាងលើ បានកៀរគ្នាបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរេចង្កូតមកខាងស្ដាំដៃជ្រុលបុកដើមឈើផ្ទប់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា ក្រោយពីសម្របសម្រួលគ្នាអស់មួយសន្ទុះធំ ភាគីទាំងពីរមិនត្រូវគ្នា បានប្រាប់ឲ្យសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវរងចាំធ្វើការដោះស្រាយបន្តទៀតនៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img