More

    ពលករខ្មែរបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃកំពុងជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ រកចាំមេខ្យល់ថៃមកដឹកបន្ត

    spot_img

    (បន្ទាយមានជ័យ)៖ ពលករខ្មែរបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃកំពុងជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃរកចាំរថយន្តមេខ្យល់ថៃក្នុងភូមសាស្គ្រស្រុកអារ័ញ្ញខេត្តស្រះកែវប្រទេសថៃ ដែលឈមភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    ព័ត៌មានបានពីពលករខ្មែរបានឲ្យដឹងនៅថ្ងៃទី24ខែមេសា ឆ្នាំ2022ថា៖ នៅពេលពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃទៅតាមរយៈមេខ្យល់ខ្មែរហើយជិៈរថយន្តឈ្នួលដោយខ្លួនឯងចេញពីស្រុកដល់ចំណុចមេខ្យល់ណាត់ហើយត្រូវបង់លុយអោយមេខ្យល់ក្នុង1នាក់តំលៃបា6000បាត (ជាង70ម៉ឺនរៀល) ហើយមេខ្យល់បានយកឡានដឹកបន្តដល់ចំណុចព្រំដែនខ្លាងាប់ មានមេខ្យល់ថៃចាំទទួលនាំឆ្លងដែនទៅដាក់ក្នុងចំការក្នុងទឹកដីថៃដោយរងចាំរថយន្តថៃដឹកបន្តទៅរកការងារធ្វើរឺជូនដល់កន្លែងការងារធ្វើ។

    ពលករខ្មែររូបនោះបានបញ្ជាក់ថា៖ ក្នុងចំណោមដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកភូមិសាស្ត្រខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានប្រមាណជាង40នាក់ហើយត្រូវបានរថយន្តមេខ្យល់ថៃដឹកចេញជាបន្តបន្ទាប់ដោយក្រុមចេញមុន1ឡានចំនួន18នាក់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំបណ្តាលស្លាប់2នាក់ថៃ1នាក់និងរបួសធ្ងន់.ស្រាល12នាក់ជាពលករខ្មែរដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្រះកែវប្រទេសថៃ។

    ពលករខ្មែររូបនោះបានបញ្ជាក់ថា៖ ក្រោយពលករខ្មែរជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍តម្រួតថៃរឹតបន្តតាមផ្លូវដោយត្រួតពិនិត្យតឹងរឹងបណ្តាលជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃដេកចាំរថយន្តមេខ្យល់ថៃមកដឹកចេញនៅពេលយប់ពាក់កណ្តាលអាត្រាធទើបដឹកចេញជាបណ្តើរៗដោយរថយន្ត1គ្រឿងដឹកជិត20នាក់ហើយគេចពីតម្រួតថៃតាមដងផ្លូវដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ព្រោះតែជីវភាពត្រូវតស៊ូទៅរកការងារធ្វើនៅប្រទេសថៃ។

    ពាកព័ន្ធពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ815ភូមិសាស្ត្រស្រុកម៉ាឡៃបានប្រាប់ថា៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ815 បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែននិងឃាត់ពលករខ្មែរដែលបម្រុងលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃជាបន្តបន្ទាប់ហើយអប់រំ និងធ្វើកិច្ចសន្យា ចំណែកមេខ្យល់កំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ៕( ក្តាម ស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img