More

    ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង រិះគន់ក្រុមហ៊ុនប្រមូលសម្រាមក្រុងបាត់ដំបង អាក់ខានក្នុងការប្រមូលសម្រាមតាមផ្ទះ ក្រោយពីចូលឆ្នាំត្រូវបានបញ្ចប់

    spot_img

    បាត់ដំបង ៖គំនរសម្រាមជាច្រើននៅតាមផ្ទះប្រជាពលរដ្ឋនានាក្នុងក្រុងបាត់ដំបង នៅតាមបណ្តោយផ្លូវមាត់ស្ទឹង(ផ្លូវពេទ្យយាយជី) ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន បញ្ចេញខ្លិនស្អុយអសោច និង រុយរោមជាច្រើន បន្ទាប់ពីក្រុមហ៊ុនម៉ៅការប្រមូលសម្រាមនៅក្រុងបាត់ដំបង បានអាក់ខានក្នុងការប្រមូលសម្រាមអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោយពីចូលឆ្នាំថ្មីត្រូវបានបញ្ចប់ ។

     

    ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា សម្រាមដែលនៅគរមុខផ្ទះរបស់គាត់នេះ គឺបានគរទុករង់ចាំរថយន្តប្រមូលសម្រាមជាងកន្លះខែមកហើយតាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះ តាំងពីសម្រាមនៅតិច រហូតមកដល់ពេលនេះគំនរសម្រាមកាន់តែច្រើនទៅៗហើយតែពុំឃើញមានឡានសម្រាមមកយកនោះទេ ។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា នាពេលនេះសម្រាមចាប់ផ្តើមរលួយហូរទឹកស្អុយជះខ្លិននិងរុយច្រើនណាស់ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ។

     

    ប្រជាពលរដ្ឋបានសំណូមពរអោយក្រុមហ៊ុនប្រមូលសំរាមនៅក្រុងបាត់ដំបងមេត្តារូតរះមកប្រមូលសម្រាមផង ព្រោះពេលនេះមិនអាចទុកនៅគរយូទៀតបានទេ ។

     

    ពាក់ព័ន្ធជុំវិញការរិះគន់ប្រជាពលរដ្ឋលើបញ្ហមិនប្រមូលសម្រាមនេះ លោកកត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមម៉ៅការប្រមូលសម្រាម បានប្រមូលសម្រាមជាបណ្តើរៗហើយដោយគ្រាន់តែមានការយឺតយ៉ាវបន្តិច ។លោកនិងបន្ថែមក្រុមការងារប្រមូលសម្រាមនេះឱបានច្រើនជាងនេះទៀត ដើម្បីដោះស្រាយបញ្ហាសម្រាមនេះឱ្យបានឆាប់រហ័ស៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img