More

    រថយន្តស៊េរីទំនើប HUMMER បុកបង្គោលភ្លើង បំភ្លឺផ្លូវធ្លាក់អពូលភ្លើងចុះក្រោមបែកខ្ទេចខ្ទី

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកHUMMERមួយគ្រឿងបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យធ្លាក់កំពូលភ្លើងចុះក្រោមបែកខ្ទេចខ្ទី ឯរថយន្តរងការខូចខាតបន្តិចបន្តួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ២៨៩ ជិតនឹងផ្សារ 7 មករា ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកHUMMERពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-8666ធ្វើដំណើរទៅឡាវពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញបណ្ដាលឲ្យធ្លាក់អំពូលភ្លើងចុះក្រោមបែកខ្ទេចខ្ទី ចំណែករថយន្តទផ្ទប់ជាប់ជាមួយបង្គោលភ្លើងរងកាខូចខាតបន្តិចបន្តួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img