More

    រថយន្តស៊េរីទំនើបម៉ាកសឺដេសG-63បើកលឿនបត់ឆ្លងផ្លូវមិនទាន់ជ្រុលបុកខឿនផ្លូវឡើងចូលដីឡូត៍ទៅមុខលេងរួច

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកសឺដេសG-63មួយគ្រឿងបើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលបុកខឿនផ្លូវឡើងចូលដីឡូត៍ព្រៃស្មៅ ក្នុងបរិវេណបឹងកក់ ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករបួស។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២២ នៅចំណុចដីឡូត៍ ក្នុងបរិវេណបឹងកក់ តាមបណ្ដោយផ្លូវគ្មានលេខ ខាងក្រោយបុរីEDAN ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាកសឺដេសG-63 មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខកម្ពុជា-CW-9696ធ្វើដំណើរទៅដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ បួងចង្កូតមិនទាន់បានជ្រុលចង្កូតទៅបុកខឿនផ្លូវបណ្ដាលឱ្យបែកខឿនផ្លូវបន្តិចបន្តួច ចំណែករថយន្តឡើងចូលក្នុងដីឡូតិ៍ព្រៃស្មៅកល់ជាប់ទៅមុខលែងរួច។

     

    ក្រោយពីកើតហេតុម្ចាស់រថយន្តបានធ្វើការសម្រុះសម្រួលជាមួយសន្តិសុខក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចបានហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img