More

    ប្រជុំពិភាក្សានិងពិនិត្យរៀបចំកែលម្អសណ្តាប់ធ្នាប់សោភ័ណភាពនៅបរិវេណជុំវិញអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ប្រជុំពិភាក្សានិងពិនិត្យរៀបចំកែលម្អសណ្តាប់ធ្នាប់សោភ័ណភាពនៅបរិវេណជុំវិញអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖កិច្ចប្រជុំពិភាក្សានិងនាំចុះពិនិត្យ ដើម្បីធ្វើការរៀបចំកែលម្អសណ្តាប់ធ្នាប់ សោភ័ណភាព នៅបរិវេណជុំវិញអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះមានអគារមួយចំនួនដែលជាអគារចាស់ៗដែលមានស្ថានភាពចាស់ទ្រុឌទ្រោមត្រូវវ៉ៃចេញនិងរៀបចំថ្មី។
    ឯកឧត្តមបានបញ្ជាក់ថា៖ក្នុងកិច្ចប្រជុំមានអគ្គនាយកដ្ឋានភស្តុភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងចូលរួមលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមចុះពិនិត្យពីអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញមន្ទីរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ មន្ត្រីពាក់ព័ន្ធច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយកិច្ចប្រជុំពិភាក្សាហើយបានចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការរៀបចំកែលម្អសណ្តាប់ធ្នាប់ សោភ័ណ នៅបរិវេណជុំវិញអគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
    ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានព្រំប្រទល់ជាប់ព្រំដែនថៃហើយមានច្រកសេដ្ឋកិច្ចចំនួន៤មានច្រកអន្តរជាតិចំនួន២កន្លែងមាន ១.ច្រកអន្តរជាតិប៉ោយប៉ែត ដែលស្ថិតក្នុងសង្កាត់.ក្រុងប៉ោយប៉ែតនៅខាងមុខនេះច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រកសម្រាប់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចេញ.ចូលទៅមក ២.ច្រកទ្វារអន្តរជាតិស្ទឹងបត់ស្ថិតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាច្រកសម្រាប់ដឹកទំនិញឆ្លងកាត់ និងច្រកតំបន់ព្រំដែនចំនួន២កន្លែងមាន១.ច្រកទ្វារព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ ២.ច្រកទ្វារព្រំដែនបឹងត្រកួន ស្រុកថ្មពួក៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img