More

    កម្ពុជាប្រគល់ជនអន្តោរប្រវេសថៃ២៥នាក់ ទៅខាងភាគីថៃវិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

    spot_img

     

    បន្ទាយមានជ័យ៖ កម្ពុជាប្រគល់ជនអន្តោរប្រវេសថៃស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន២៥នាក់ ទៅខាងភាគីថៃវិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
    មន្ត្រីកងរាជអាវុអាហត្ថផ្ទៃប្រទេសកម្ពុជាឲ្យដឹងថា៖ ជនអន្តោប្រវេសន៍ថៃដែលមកស្នាក់នៅធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ចំនួន២៥នាក់ស្រី១០នាក់ ដែលត្រូវបានប្រគល់ជូនភាគីថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យនាពេលនេះ មានជនអន្តោប្រវេសន៍ថៃចំនួន១៩នាក់ស្រី១០នាក់ដែលត្រូវបានមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេសប្រគល់ជូន និងជនអន្តោប្រវេសន៍ថៃចំនួន៦នាក់ដែលមន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រគល់ឲ្យមន្ត្រីស្ថាប័ន្ធពាក់ព័ន្ធភាគីថៃ ដែលករណីនេះភាគីកម្ពុជាធ្លាប់បានប្រគល់ឲ្យភាគថៃជាច្រើនដងមកហើយ។
    ខាងភាគីថៃដែលទទួលជនអន្តោរប្រវេសន៍ថៃបានកោតសសើរចំពោះអាជ្ញាធរមានសមត្តកិច្ចកម្ពុជា ដែលសហការប្រតិបត្តិការគ្នារវាងកម្ពុជា.ថៃ ដែលបានបញ្ជូនជនអន្តោរប្រវេសន៍ចំនួន២៥នាក់ស្រី១០នាក់ ដែលត្រូវបានអាជ្ញាធរភាគីមកទទួលយកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យខាងកម្ពុជា ដែលឈមច្រកលខ្លងលឹកខេត្តស្រៈកែវប្រទេសថៃ៕(ដោយ ក្តាមស្រែ)

     

    spot_img

    អត្ថបទទាក់ទង

    spot_img