More

    រថយន្តធុនធំដឹកទុយោទឹក បត់ឆ្លងផ្លូវគៀររថយន្តបាឡែនរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្តធុនធំដឹកទុយោទឹកមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យគៀររថយន្តកាមេរីបាឡែនខណះកំពុងបត់ឆ្លងផ្លូវដូចគ្នាចំផ្នែកខាងឆ្វេងកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នៅចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវវ៉េងស្រេងកែងនឹងផ្លូវ ៣០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាថាមុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P-8175ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបត់ស្ដាំមកផ្លូវ ៣០ ម៉ែត្រ ខណះកំពុងបត់បានបន្តិចក៏មានរថយន្តធុនធំម៉ាកHINOមួយគ្រឿងដឹកទូយោទឹកក្បាលពណ៌សលាយខៀវពាក់ស្លាកលេខស្វាយរៀង 3A-1442 ធ្វើដំណើរមកពីក្រោយបានបតស្ដាំដៃឆ្លងផ្លូវដូចគ្នាដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យគៀររថយន្តកាមរីបាឡែនផ្នែកខាងឆ្វេងកៀបជាប់គ្នារកការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកក៏មានតែតំណាងខាងរថយន្តធុនធំដឹកទុយោទឹកបានមកដល់កន្លែងកើតហេតុដើម្បីធ្វើការសម្រុះសម្រួលគ្នាជាមួយភាគីរថយន្តកាមរី បាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img