More

    រថយន្តFord Ranger បុករថយន្តTundra ពីក្រោយរួចរុញទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត រងការខូចខាត

    spot_img

     

    ភ្នំពេញ: ស្ត្រីម្នាក់បានបើករថយន្តម៉ាក Ford Ranger មួយគ្រឿង ជ្រុលទៅបុកពីក្រោយរថយន្តTundra រុញទៅបុកកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងឈប់ចាំស្ទុប បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីរពេទ្យ អង្គដួង តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HZ- 3491 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ចាំស្ទុប ជាមួយគ្នានោះក៏មានបុរសម្នាក់បើករថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AV-3939 បើកមកឈប់ពីក្រោយកង់បីឥណ្ឌា ។ ភ្លាមៗនោះដែរក៏មានស្ត្រីម្នាក់បានបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BM-3756 បើកមកស្របទិសគ្នាមិនប្រយ័ត្ន ក៏បុករថយន្ត Tundra ពីក្រោយ រួចរុញបន្តទៅបុកកង់បីឥណ្ឌា ថែមទៀត បណ្ដាលឲ្យរងការខូចខាតទាំងបីគ្រឿង តែមិនធ្ងន់ធ្ងរនោះទេ ក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ។

    ក្រោយកើតហេតុ ស្ត្រីជាអ្នកបើករថយន្តបង្កបានចុះទៅសម្របសម្រួលជាមួយភាគីរងរគ្រោះទាំងការទទួលខុសត្រូវ ។ជាចុងក្រោយ ស្ត្រីជាអ្នកបង្កហេតុបានសងថ្លៃខូចខាតទៅលើភាគីខាងម៉ូតូកង់បីឥណ្ឌាចំនួន៥០$ និងភាគីរថយន្តរងគ្រោះម៉ាក Tundra ចំនួន២០០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img