More
    spot_img

    ព្រះអើយ.!មនុស្ស ម្នាក់ ស្លា.ប់ ខណៈបើករថយន្តតាមដងផ្លូវស្រាប់តែបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបង្កការភ្ញាក់ផ្អើលទាំងយប់កណ្ដាលអធ្រាត្រ

     

    ស្រុកកំពង់សីលា.(ខេត្តព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានមនុស្សម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង០០ និង៣៥នាទីយប់ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២២តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជេីង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

     

    ករណីខាងលើនេះបើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក TACOMAពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AF-9635 ទិសដៅពីរភ្នំពេញទៅខេត្តព្រះសីហនុលុះមកដល់ចំនុចខាងលេីក៏បានបុកជាមួយរថយន្ត​ ម៉ាកFUSO ពណ៍ក្រហម ស សណ្តោងរ៉ឺម៉កកុងទីន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3D -2162 ទិញដៅពីរខេត្តព្រះសីហនុទៅភ្នំពេញ។អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

     

    ប្រភពបញ្ជាក់ពីសមត្ថកិច្ចដដែលបានឲ្យដឹងថាអ្នកបើកបររថយន្តTACOMA ឈ្មោះ លន់ ស៊ាងលេង ភេទប្រុស អាយុ35ឆ្នាំមានទីលំនៅភូមិសុវណ្ណាបៃតងឃុំកណ្តោលស្រុកបុទុមសាគរខេត្តកោះកុង ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

     

    បច្ចុប្បន្ន​ រថយន្តទាំង02ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍បានធ្វើការវាស់វែងនិងស្ទូចយករថយន្តចេញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្រុកកំពង់សាលា។ចំណែកសពបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

     

    ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសំណូមពរទៅដល់អ្នកបើកបរយានយន្តទាំងឡាយសូមបើកបរយាន្តជំនិះតាមដងផ្លូវត្រូវមានទំនួលខុសត្រូវយកចិត្តទុកដាក់ក្នុងការបើកបរប្រុងប្រយ័ត្នទាំងអស់គ្នាសូមឲ្យយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីជៀសផុតការគ្រោះថ្នាក់ទាំងអស់គ្នា៕

    សូមអរគុណ! ដោយ (វ៉ាន់ នី)

    spot_img

    អត្ថបទទាក់ទង

    spot_img