More

    រថយន្ត Prius បុកខឿនផ្លូវបណ្ដាលឲ្យឆ្លងឆរន្តអគ្គីសនីឆាបឆេះខ្ទេចគ្មានសល់ នៅលើស្ពានស្ទឹងមានជ័យ 

    spot_img

    ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះរថយន្ត Toyota Prius មួយគ្រឿង​​ទាំងស្រុងបន្ទាប់ពីម្ចាស់បើកបុកខឿនផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​ ១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩​ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងកើតមានអគ្គិភ័យឆាបឆេះរថយន្តខាងលើគឺ មានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតមកលិច ឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលេងរួច ។ ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំង ទើបតៃកុងរថយន្តចុះពីលើរថយន្តស្រវែស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបាន ទើបអគ្គិភ័យបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើអស់ទាំងស្រុង ទើបរថយន្តបង្ការ សង្គ្រោះអគ្គិភ័យចំនួន១គ្រឿងចុះមកដល់និងធ្វើការតទយោទឹកបាញ់រថយន្តខាងលើឲ្យវារលត់ទៅវិញជាស្ថាពរ ។

     

    សមត្ថកិច្ចបានឲ្យដឹងដែរថា ក្នុងករណីអគ្គិភ័យដែលឆាបឆេះរថយន្ត Toyota Prius ១គ្រឿងខាងលើនេះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកខឿនផ្លូវ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តបង្កតែម្ដង តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ )ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងផងដែរ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img