More

    សមត្ថកិច្ចក្រុងព្រះសីហនុចំរុះចុះដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿង​ញៀន.!

    spot_img

     

    ខេត្តព្រះសីហនុកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ព្រះសីហនុដឹកនាំដោយ លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងស្ដីទីជំនួសមុខអោយ លោក អុី សុខ ឡេង អភិបាលក្រុងព្រះសីហនុ បានចុះដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿង​ញៀន នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវវិថីឯករាជ្យត្រង់ចំណុចមុខសាលាបឋម-អនុវិទ្យាតេជោ សែន កម្មករ ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

     

    ជាមួយគ្នានោះ លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងបានថ្លែងប្រាប់ក្រុមការងារព័ត៌មានFKnewsTVដឹងថានៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកជានាយករដ្ឋបាលក្រុងជំនួសមុខអោ លោក អុី សុខឡេងអភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុដោយមានការយកចិត្តទុកដាក់និងណែនាំអោយមានផែនការក្នុងការការពារសុខសុវត្ថិភាពក្នុងមូលដ្ឋានក្រុងព្រះសីហនុរបស់យើងមានផែនការក្នុងការដាក់គោលដៅត្រួតពិនិត្យរកមើលអាវុធជាតិផ្ទុះដើម្បីពង្រឹងកិច្ចការសន្តិសុខដើម្បីឈានទៅដល់មានការកាត់បន្ថយបទល្មើសផ្សេងៗទៀត។ហើយចំពោះធានការគណៈបញ្ជាការឯកភាពក្រុងនេះគឺមិនមែនមានតែរឿងមួយនិងទេគឺជារួមគណៈបញ្ជាការឯកភាពក្រុងមានវិធានការផ្សេងៗជាច្រើនទៀត។ក្នុងការដាក់រដ្ឋបាលជំហការដាក់កម្លាំងល្បាតនិងជាការដាក់កម្លាំងអន្តរាគមន៍បង្ការនូវបទល្មើសផ្សេង។

     

    លោកបានបន្តទៀតថាក្នុងថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពក្រុងដាក់គោលដៅនៅតាមបណ្ដោយផ្លូវឯករាជ្យមុខសាលាបឋម-អនុវិទ្យាតេជោ សែន កម្មករ ជាលទ្ធផលបានឆែកឆេររកឃើញ មាន​ ០៣​ ករណី៖ ១-ឆែកឆេររកឃើញមានអាវុធខ្លី G-lock ចំនួន ០២ ដើម ឆ្លងកាត់​ ក្នុងរថយន្ត luxus ពណ៌ស ស្លាកលេខកម្ពុជា TSN-១៦៨៨ និងរថយន្ត Tundra ពណ៌ស ស្លាកលេខ ភ្នំពេញ 2BK-៨៦៨៨ (មានឯកសារគ្រប់គ្រាន់​ អនុញ្ញាតបន្តដំណេីរ)​

     

    ២-ឃាត់ម៉ូតូធំ ០១គ្រឿង បានបំពាក់បំពង់សុីមុំាងកែច្នៃ លឺសម្លេងខ្លាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដេីម្បីធ្វេីការណែនាំ។ ៣-​ ឃាត់រថយន្ត​០១​គ្រឿង​ ម៉ាក​ starex ពណ៍​ ស​ ស្លាកលេខ​ ខម​ ០២-៩១១១​ បេីកបរដោយឈ្មោះ​ លី​ ចាន់ថា​ (​យោធា)​ ជាកងឯកភាពទីចាត់ការព្រុំដែន​ បានបញ្ជូនទៅអាវុធហត្ថខេត្ត​ ដេីម្បីធ្វេីការសាសួរបន្តតាមនីតិវិធី។ ដោយ វ៉ាន់ នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img