បាត់ដំបង៖ នៅរសៀល ថ្ងៃទី30 ខែកក្កដា ឆ្នាំ2020នេះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី បានបង្ក្រាបក្រុមបង្កអុកឡុកអាណាធិបតេយ្យ ជិះម៉ូតូបង្ហោះនៅលើដងផ្លូវសាធារណ: ១ក្រុម មានគ្នា8នាក់ ម៉ូតូ 5 គ្រឿង នៅចំណុចមុខវត្តសំរោង ស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការឃាត់ខ្លួននោះរួមមាន៖
១. ឈ្មោះ វិន ធារិន ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិ សាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
២. ឈ្មោះ រឿន ចំណាន ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិ សាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣. ឈ្មោះ ឆាន់ វណ្ណនេត ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិ កាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៤. ឈ្មោះ សែន សត្យា ភេទប្រុស អាយុ16 ឆ្នាំ រស់នៅភូមិ សាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៥. ឈ្មោះ ភាព សុវណ្ណ ភេទប្រុស អាយុ 16ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៦. ឈ្មោះ ញឿង រ៉ាវី ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៧.ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិ សាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៨. ឈ្មោះ ថូ ឧត្តម ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិ សាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចគ្រាន់តែអប់រំ និងឲ្យធ្វើកិច្ចសន្យា ហើយក៏បានប្រគល់ឲ្យ អាណាព្យាបាលយកទៅអប់រំបន្តនៅលំនៅដ្ឋានរៀងៗខ្លួន មិនមានការបញ្ជូនខ្លួនបន្តទៀតទេ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ