More

    រថយន្ត អូឌី 1គ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្ន បុករបាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ ចំណែកម្ចាស់រថយន្តរងរបួសស្រាល

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀតជាខណ:គ្រួសារ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កង់មុខម្ខាងនឹងក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខបុរីពិភពថ្មី តាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    តាមពិភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀត ជាលក្ខណៈគ្រួសារ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AN-7138ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលុះមកដល់ចំណុចកើតហេតុខាងលើដោយមិនប្រយ័ត្នបណ្ដាលឲ្យរេចង្លូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតចេញពីជួរ ចំណែករថយន្តដាច់កង់មុខម្ខាងនឹងក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ខណៈនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបានបានរងរបួសស្រាលហើយនាំគ្នាស្រវេស្រវាចេញពីរថយន្តរួចបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img