More

    រ ន្ទះ បា ញ់ មនុស្ស ស្លា ប់ និង រ បួ ស ជាច្រើននាក់នៅស្រុករុក្ខគីរី

    spot_img

    (បាត់ដំបង)យ៉ាងហោចណាស់មនុស្ស០១នាក់បានស្លាប់ភ្លាមៗនឹង០៣នាក់ផ្សេងទៀតរងរបួស ក្រោយជួបហេតុការណ៍ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គរន្ទះបាញ់កាលពីវេលាម៉ោង ១៥នឹង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ខាងលើនេះ បណ្តាលអោយមនុស្ស០១នាក់បានស្លាប់ភ្លាមៗ នឹង០៣នាក់រងរបួសខណៈពេលដែលពួកគេកំពុងខ្វៀលគោនៅវាលស្រែដូចសព្វមួយដង។

    ជនរងគ្រោះទី០១/ឈ្មោះ យ៉ុង អួយ ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែង)
    ទី២/ឈ្មោះ សៅ ប៉ាង ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ)
    ទី៣/ឈ្មោះ សេង ស្រីមុច ភេទស្រីអាយុ ១៥ឆ្នាំ(រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ)
    ទី៤/ឈ្មោះ ហឿន រឿត ភេទស្រី អាយុ ៤២ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ជនរងគ្រោះទាំង ០៤នាក់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើកោសលវិច្ច័យលើសាកសពនិងអ្នករងរបួសឃើញថាជនរងគ្រោះពិតជាស្លាប់នឹងរបួសដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img