More

    ប្តីស្រវឹងស្រា រករឿងវាយតប់ប្រចាំថ្ងៃ ទប់ចិត្តមិនបានប្រពន្ធទាញដំបងវា យជ្រុ ល ដៃ ស្លា ប់

    spot_img

    បន្ទាយមានជ័យ៖ ប្រពន្ធខឹងប្តីស្រវឹងស្រា រករឿងវាយតប់ប្រចាំថ្ងៃ ទប់ចិត្តមិនបានទាញដំបងវាយជ្រុលដៃស្លាប់ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២១.៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    សមត្ថកិច្ចបានឲ្យដឹងថា ប្តីដែលត្រូវប្រពន្ធវាយបណ្តាលឲ្យស្លាប់ឈ្មោះ ឆែម ថងយូ អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ឆែម ថងយូ (ប្តី)បានដើរមកពីផឹកស៊ីវិញ ក៏យកផ្លែដូចខ្ចីគប់ចប់ក្បាលប្រពន្ធឈ្មោះ ជា រេត អាយុ៤០ឆ្នាំ រស់នៅជាមួយគ្នា ហើយបុរសជាប្តី បានហក់ទៅច្របាច់(ក)ប្រពន្ធ ក៏កើតជារឿងប្រតាយប្រតប់គ្នា ភ្លាមនោះ ប្រពន្ធបានទាញដំបងឬស្សី វាយសំពងចំក្បាលប្តី និងមុខជាច្រើនដំបង បណ្តាលឲ្យប្តីស្លាប់ភ្លាមៗផងដែរ។

    សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុប្រពន្ធឈ្មោះ ជា រេត ដែលសំពងប្តីជ្រុលដៃបណ្តាលឲ្យស្លាប់នោះ មិនបានរត់ទៅណានោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តតាមនីតិវិធី៕ដោយ ក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img