More

    បើករថយន្តដឹកភ្ញៀវចេញពីព្រលានមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូបុកដួលរងរបួសជើងនិងបាក់ធ្មេញអស់ជាច្រើន

    spot_img

    ភ្នំពេញ: បុរសជនជាតិខ្មែរម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងដឹកភ្ញៀវជនជាតិកូរ៉េប្រុសស្រីពីរនាក់ចេញពីព្រលានយន្តហោះខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនបុកបញ្ឆិតរថយន្តផ្នែកខាងមុខបណ្ដាលឲ្យដួលរងរបួសជើងស្តាំម្ខាងនិងបាក់ធ្មេញអស់ជាច្រើន។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់អាធ្រាតឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបហុីយ៉ានដាTUCSONមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM-3171ដឹកភ្ញៀវជនជាតិកូរ៉េប្រុសស្រីពីរនាក់ ចេញពីព្រលានយន្តហោះពោចិនតុង ទិសដៅពីត្បូងទៅជើងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ីទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គុបពីមួយគ្រឿងពណ៌ទឹកសមុទ្រលាយសពាក់ស្លាកលេខភ្នំពេញ1HR-4613ធ្វើដំណើរទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបញ្ឆិតរថយន្តផ្នែកខាងមុខខាងឆ្វេងបណ្ដាលឲ្យដួលទៅនិងថ្នល់រងរបួសជើងស្តាំម្ខាងនិងបាក់ធ្មេញអស់ជាច្រើន។ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត៣ម៉ោងមិនត្រូវគ្នា ទើបរងចាំសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img