More

    អាជ្ញាធរស្រុកសង្កែ ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារស្ពានខ្វែង

    spot_img

     

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២នេះ អាជ្ញាធរស្រុកសង្កែដែលដឹកនាំដោយលោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅបរិវេណផ្សារស្ពានខ្វែង ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

    លោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានលើកឡើងថា ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ ព្រោះនៅជុំវិញបរិវេណផ្សារមានបញ្ហាស្មុគស្មាញជាច្រើនដោយសារ អ្នកគ្រប់គ្រងផ្សារបានតសំយ៉ាបរំលោភមកលើចំំណីផ្លូវ និងបានយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូ និងមួយវិញទៀតបងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារ ណៈ ប្រកបអាជីវកម្មលក់ដូរឬអា ជីវកម្មផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យ ដែលជាហេតុធ្វើអោយផ្លូវរួមតូច បង្កការកកស្ទះចរាចរណ៍ និងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ រហូតបណ្តាលអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ។

    ជាមួយគ្នានេះលោកក៏បានធ្វើការ ណែនាំដោយតម្រូវអោយម្ចាស់អ្នកគ្រប់គ្រងផ្សារ និងម្ចាស់លំនៅឋានដែលតសំយ៉ាបលយមកលើចំណីផ្លូវត្រូវរុះរើនិងកាត់ចេញ ព្រមទាំងបានណែនាំអោយលោកមេឃុំអញ្ជើញម្ចាស់គ្រប់គ្រងផ្សារទៅធ្វើកិច្ចសន្យាផងដែរ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img