More

    កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារបំបែកឯកទ្ទកម្មល្បិចឆ្អិនភ្នែកឃាត់រថយន្តខ្នាតយក្សរបស់ក្រុមឈ្មួញដឹកបាវអង្កាមពីលើបង្កប់ឈើពីក្រោម១គ្រឿងនៅស្រុកឆែបរកឃើញឈើជាច្រើនម៉ែតគូប

    spot_img

    ( ខេត្តព្រះវិហារ )   កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារបំបែកឯកទ្ទកម្មល្បិចឆ្អិន
    ភ្នែកឃាត់រថយន្តខ្នាតយក្សរបស់ក្រុមឈ្មួញ១គ្រឿងដែលពួកគេបានប្រើរូបភាពដោយដឹកបាវអង្កាមពីលើបង្កប់ឈើពីខាងក្រោមជាច្រើនម៉ែតគូបបំរុងដឹកលោតឆត្រ័យកទៅលក់បន្តនៅតាមបណ្តា
    ខេត្តនានាតែលេខដាក់អារក្សជាន់ឆត្រ័មិនគ្រលាស់នឹងជាថ្ងៃអន្សារបស់ពួកគេមកដល់ផងនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារធ្វើកាបង្ក្រាបកាលពីវេលាម៉ោងប្រមាណជា១នឹង៤៥នាទីឈានចូលថ្ងៃទី២៤ខែមិនាឆ្នាំ២០២២នៅចំនុចភូមិបុស្សឃុំម្លូរព្រៃពីរស្រុកឆែបខេត្តព្រះវិហារ។


    គួរបញ្ជាក់ផងដែរក្នុងកិច្ចចុះប្រតិបត្តិកាបង្ក្រាបទៅលើរថយន្តខ្នាត់យក្សរបស់ក្រុមឈ្មួញដែលដឹកជញ្ជូនឈើអាធិបតេយ្យដោយគ្មានច្បាប់អនុញាតិពីសំណាកកម្លាំងសមត្ថកិច្ចចម្រុះខាងលើនេះគឺក្រោមកិច្ចសម្របសម្រួលផ្ទាល់របស់លោកវុធ សាវីព្រះរាជអារងនិងជាអ្នកនាំពាក្យនៃអយ្យការអម
    សាលាដំបូងខេត្តព្រះវិហារ។

    លោកវុធ សាវីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្វ័តេលេក្រាមនៅល្ងាចថ្ងៃទី២៤ខែមិនាឆ្នាំ២០២២នេះថា រថយន្ត១គ្រឿងជាមធ្យោបាយដឹកបទល្មើសដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើកាបង្ក្រាបបានខាងលើគឺប្រភេទរថយន្តម៉ាកFUSO.V1.ពណ៏ផ្ទៃមេឃពាក់ស្លាកលេខក្បាល.កំពង់ចាម.3A.7119នឹងកន្ទុយសណ្តោងលេខខាងក្រោយ.កំពងចាម .4A.0384ដែលបើកបរដោយតៃកុងឈ្មោះកៅ វឌ្ឍនាភេទប្រុសអាយុ២៥ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិអំពិលធំឃុំខ្វិតធំស្រុកព្រៃឈខេត្តកំពងចាម លោកវុធ សាវីបន្តទៀតថាក្រោយការឃាត់រថយន្តខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញឈើអារប្រភេទឈើថ្មីដែលជាប្រភេទឈើលេខ១នឹងឈើអារប្រភេទឈើលេខ២ប្រមាណ៣០ម៉ែតគូបដែលក្រុមឈ្មួញដឹកបន្លំជាមួយនឹងប្រភេទឈើផ្ទះចាស់បង្កប់បាវអង្កាមពីខាងលើឈើពីខាងក្រោម។តែបើទោះបីសកម្មភាពក្រុមឈ្មួញប្រើប្រាស់រូបភាពក្លែងបន្លំក្នុងកាបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក្តីដោយបានការយកចិត្តទុកដាក់ក៏ដូចជាកាណែនាំពីលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារក្នុងនាមមន្ត្រីជំនាញគឺបានបំបែកឯកទ្ទកម្មល្បិចឆ្អិនភ្នែករបស់ក្រុមឈ្មួញខាងលើរហូតឈានទៅបង្ក្រាបរថយន្តខាងលើទទួលបាននូវភាពជោគជ័យ។

    គួរបញ្ជាក់ផងដែរថាឈើរួមទាំងរថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើសគ្មានលិខិតអនុញាតិដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើកាបង្ក្រាបបានខាងលើបច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញរឹបអូសនឹងដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីធ្វើកាវាស់វែងចងក្រងសំណុំរឿងចាត់ការបន្តតាមនិតិវិធីនៃច្បាប់។
    យ៉ាងណាក៏ដោយមហាជនរងចាំអ៊ុតមើលថាតើវាសនារបស់មេឈ្មួញឈើដ៏ល្បីឈ្មោះគឿន ប្រុស ភេទប្រុសអាយុ២៩ឆ្នាំបច្ចប្បន្នស្នាក់នៅភូមិបុស្សឃុំម្លូរព្រៃពីរស្រុកឆែបខេត្តព្រះវិហារដែលជាមេឈ្មួញដ៏ល្បីប្រចាំស្រុកឆែបដែលលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារបានកំណត់បានអត្តសញ្ញាណបានទៅហើយនោះអាចគេចផុតពីការចោទប្រកាន់ពីតំណាងនៃអយ្យការសាលាដំបូងខេត្តព្រះវិហារបានដែរឬទេ។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img