More

    លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី

    spot_img

     

    កោះកុង÷ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។ ក្នុងកិច្ចជំនួបនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានលើកទ្បើងនូវការអភិវឌ្ឍកោះទទឹង និងការផ្ដល់អាហារូបករណ៍ ដល់សិស្សា នុសិស្ស មន្ត្រីរាជការ និងមន្ត្រីអន្តោប្រវេសន៍ នៅតាមច្រកព្រំ ដែនអន្តរជាតិ ជាពិសេស ផ្ដោតសំខាន់ទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ជាស្ត្រី ដែលបម្រើ ការងារនៅច្រកទ្វារព្រំដែនអន្តរ ជាតិចាំយាម និងបានលើកទ្បើងពីការផ្ដល់ទូក្លាសេវ៉ាក់សាំង ជូនដល់រដ្ឋបាលខេត្ត។

    ជាមួយគ្នានោះផងដែរ លោកជំ ទាវ អភិបាលខេត្ត ក៏បានស្នើសូមអាហារូបករណ៍ ឯកឧត្ដម អគ្គរដ្ឋ ទូត នូវវគ្គសិក្សាផ្សេងៗ (វគ្គរយៈ ពេលខ្លី ឬរយះពេលវែង) ដល់សិស្សានុសិស្ស មន្ត្រីរាជការខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញបន្ថែមទៀត ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img