More

    ចូលដើមហើយលោកចោរ!!ឆក់ទូរស័ព្ទមិនបានសម្រេចដួលរត់ចោលម៉ូតូមួយគ្រឿង

    spot_img

     

    ភ្នំពេញ: ជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូកង់បីឥណ្ឌាមិនបានសម្រេច ត្រូវអ្នកបើកកង់បីកាច់ចង្កូតប៉ះដួលរួចជនសង្ស័យរត់ចោលម៉ូតូបាត់បន្សល់ទុកម៉ូតូមួយគ្រឿង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខអគ្គបញ្ជាការកងទ័ព្ទជើងគោក បញ្ឆិតផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករារាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ និងប្តីរួមនិងស្ត្រីជាបងថ្លៃម្នាក់ទៀតជិះម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង1O-7796ចេញពីលេងបងប្អូននៅម្ដុំវត្តស្លែងផ្លូវជាតិលេខ៣ គោបំណងត្រឡប់ទៅផ្ទះ នៅម្តុំទួលសង្កែ ដោយប្ដីគាត់ជាអ្នកបើកម៉ូតូកង់បីចំណែករូបគាត់នឹងបងថ្លៃអង្គុយនៅខាងក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបងប្អូនខលមក ខណះរូបគាត់បានដកទូរស័ព្ទម៉ាកOPPOមួយគ្រឿងមកនិយាយ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1CB-4559 មកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដែលគាត់កំពុងតែនិយាយមិនបានសម្រេច ដោយរូបគាត់បានទាញទូរស័ព្ទមកវិញ ខណៈនោះប្ដីរបស់គាត់កំពុងតែបើកបរម៉ូតូកង់បីឃើញសភាពមិនស្រួលបានកាច់ចង្កូតប៉ះចង្កូតម៉ូតូជនសង្ស័យបណ្តាលឲ្យដួលទៅនឹងថ្នល់ រួចក៏នាំគ្នាចុះដេញវាយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនសង្ស័យទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពដើម្បីធ្វើការស្រាវជ្រាវរោគជាន់សង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img