More

    អាជ្ញាធរស្រុកមណ្ឌលសីមាបើកកិច្ចប្រជុំជាមួយអាជីវករ និងអ្នកម៉ៅការដឹកសំរាម ក្នុងការសម្រួលការកកស្ទះសំរាមនៅតំបន់ឆ្នេរប៉ាក់ខ្លង

    spot_img

    កោះកុង÷ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានបើកកិច្ចប្រជុំពិភាក្សាជាមួយអា ជីវករ អ្នកម៉ៅការដឹកសំរាម និងអាជ្ញាធរភូមិ ឃុំ និងមានការចូលរួមពីអ្នកសារព័ត៌មាន ពាក់ ព័ន្ធការងារអនាម័យបរិស្ថានកាកសំណល់រឹងរាវ នៅតាមតំបន់ឆ្នេរប៉ាក់ខ្លង ។ទីតាំងប្រជុំនៅឆ្នេររីករាយពីរ ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ កុង ។

    យោងលើកិច្ចប្រជុំពិភាក្សាអ្នកម៉ៅការដឹកដឹកសំរាម បានលើកឡើងថា មូលហេតុដែលមានការអាក់ខានក្នុងការដឹកជញ្ជូនសំរាមនៅចំណុចតំបន់ឆ្នេរប៉ាក់ខ្លងនេះ ដោយអាជីវករមួយចំនួនមិនបានបង់លុយមកឱ្យថ្លៃដឹកជញ្ជូនសំរាម។ ហើយការដឹកជញ្ជូនសំរាម លោកត្រូវចំណាយទៅលើប្រេងនិងថ្លៃកម្មករ មួយទៀតចំណាយទៅលើការជួសជុលនោះពេលឡានខូច ។ លោកថាពីមុន អាជីវករបង់ថ្លៃដឹកជញ្ជូន ១៥មុីនរៀល ក្នុងមួយខែ ហើយឥឡូវនេះសាំងឡើងថ្លៃទៀត ។

     

    លោក ប្រាក់ វិចិត្រ អភិបាល ស្រុក លើកឡើងក្នុងកិច្ចប្រជុំពិភាក្សានោះ បានណែនាំ និងជំរុញឲ្យអាជីវករទាំងអស់នៅតាមតំបន់ឆ្នេរប៉ាក់ខ្លង ចូលរួមថែរក្សាអនាម័យបរិស្ថាននៅតំ បន់ឆ្នេរនេះទាំងអស់គ្នា ពិសេសត្រូវរៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំយកទៅចោចពាសវាលពាសកាល នៅតាមដង ផ្លូវ ដែលមិនទួលខុសត្រូវបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន។

    គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សារថ្ងៃនេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ អាជីវករព្រមទទួលបង់ខែឱ្យទៅអ្នកម៉ៅការដឹកសំរាម តែភាគីទាំងសង្ខាងមិនទាន់និយាយតម្លៃ ដោយខាងអ្នកម៉ៅការដឹកសំរាម ទុកឱកាសឲ្យអាជីវករពិភាក្សាគ្នាលើក ក្រោយ ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img