More

    នារីរូបស្រស់សាច់សខ្ចីម្នាក់ បើករថយន្តនិយាយទូរស័ព្ទ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូង ផ្លូវបាក់មួយកង់ ឯរថយន្តបែកកង់និងយ៉ាន់ទៅមុខលែងរួច

    spot_img

     

    ភ្នំពេញ: នារីរូបស្រស់សាច់សខ្ចីម្នាក់បើករថយន្ត lexus HS 250hមួយគ្រឿងចេញពីកម្មវិធីមិត្តភក្កិ ហើយយកទូរស័ព្ទមកនិយាយល៍ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ឯរថយន្តបែកកង់និងយ៉ាន់ខាងមុខខាងឆ្វេងទៅលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ខែមិនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ កែងនិងផ្លូវរថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីនារីរូបស្រស់ ដែលបើកបររថយន្ត lexus HS 250h ពាក់ស្លាកលេខភ្នំពេញ2AW-9089បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ បើករថយន្តចេញពីកម្មវិធីមិត្យភ័ក្រ្ត គោបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងបានដកទូរស័ព្ទមកនិយាយ ក៍រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ចេញពីជួរចំនួនមួយកង់ ឯរថយន្តបន្តទៅមុខប្រមាណជាង១០ម៉ែត្របែកកង់និងយ៉ាន់ខាងមុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អរូបគាត់មិនមានរងរបួស។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img