ទំព័រដើម ទំព័រដើម ចាប់ខ្លួនជនជាតិចិន២នាក់ ករណីចាប់ជំរិតមនុស្សទារប្រាក់

ចាប់ខ្លួនជនជាតិចិន២នាក់ ករណីចាប់ជំរិតមនុស្សទារប្រាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ កម្លាំង សមត្ថកិច្ច ខណ្ឌ សែន សុខ ដឹកនាំ ដោយ លោក ហួរ ម៉េង វ៉ាង អធិការ ខណ្ឌ សែន សុខ បាន ចុះបង្ក្រាប ចាប់ ជនជាតិ ចិន ដែល ចាប់ ជំរិត ជនជាតិ ចិន ដូចគ្នា ពី ខេត្ត កំពង់សោម មក នៅក្នុង បុរី សី រ៉ែ ន វីឡា ។ ករណីនេះ បានកើត ឡើង នៅត្រង់ ផ្លូវ បេតុង ក្នុង បុរី សី រ៉ែ ន វីឡា សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ កាលពី យប់ រំលងអធ្រាត្រ ចូល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ។

អ្នកបកប្រែ បាន រៀបរាប់ ប្រាប់ថា ជនរងគ្រោះ មាន ចំនួន ៣ នាក់ ជា ក្មេង ជំទង់ អាយុ ប្រហាក់ប្រហែល ១៨ ទៅ ១៩ ឆ្នាំ ជា ជនជាតិ ចិន ។ ជនរងគ្រោះ ទាំងបី នាក់ នេះ បាន ចេញពី ធ្វើការ នៅ ហាង មួយកន្លែង នៅវេលា ម៉ោង ១២ យប់ រំលង អ ធ្រា ត្រ ចូល ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ មក ។

ពេលគាត់ ដើរ តាមផ្លូវ ក្នុង គោលបំណង ទៅ បន្ទប់ ជួល ក៏ ស្រាប់ តែមាន រថយន្ត ម៉ាក អាល ផាត ពណ៌ ស ពាក់ផ្លាក លេខ ភ្នំពេញ 2BC.5178 មាន គ្នា ៣ នាក់ ជា ជនជាតិ ចិន ។ ពួក នោះបាន ចុះ ពីលើ រថយន្ត មក វ៉ៃ ដាក់ ខ្នោះ ហើយ អូស ចូលក្នុង រថយន្ត បើក រត់ មក ភ្នំពេញ មក ដាក់ បង្ខាំងនៅផ្ទះ បុរី ខាងលើ ។

ដោយជំរិត ទារប្រាក់ ពី ជនរងគ្រោះ រាប់ម៉ឺន ដុល្លារ ហើយក៏ ធ្វើ ទារុណកម្ម យក កាំបិត និង ដំបងឆក់ មុខមាត់ បណ្ដា ល ឱ្យ ជនរងគ្រោះ ឈាម មាត់ ស្លេកស្លាំង ញាប់ដៃ ញាប់ជើង បង្អត់បាយ ចំនួន បី ថ្ងៃ ។ ក្នុងនោះ មាន ជនរងគ្រោះ ម្នាក់ បានឱ្យ លុយ ចំនួន ២០ ម៉ឺន យ៉េន ជា លុយ ចិន ទៅឱ្យ ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបាន សមត្ថកិច្ច នាំខ្លួន ទៅ អធិការដ្ឋាន ខណ្ឌ សែន សុខ ដើម្បី សួរនាំ និង បន្ត ទៅតាម នីតិវិធី នៃ ច្បាប់ ៕ ដោយ៖ ស៊ីន កុសល

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម