More

    ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅមុខរថយន្តស៊េរីទំនើបចំពីមុខ ពេញទំហឹងបណ្តាលឲ្យរងរបួសបែកមុខមាត់

    spot_img

    ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបើកបរបញ្ច្រាស់ទិសដៅគ្មាចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសបែកមុខមាត់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៥០ នាទីយប់ថ្ងៃទី ២២ ខែមិនាឆ្នាំ ២០២២ នៅចំនុចមុខការាស់សាំងតេលា តាមបណ្ដោយផ្លូវ ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាបីតពណ៌សលាយខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HB-8474ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានត៣ចង្កូតខាងឆ្វេងដៃជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-5797បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ហូរឈាមស្រោចពេញមុខ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចទំនាញចុះមកដល់កន្លែងកើតហេតុនិងមានសាច់ញាតិខាងភាគីម៉ូតូបានចុះមកដល់ បានធ្វើការសម្រុះសម្រួលគ្នាជាមួយនឹងភាគីម្ចាស់រថយន្ត បន្ទាប់មកខាងភាគីរថយន្តបានឲ្យខាងភាគីម៉ូតូយករថយន្តទៅជួសជុលស្អាតឡើងវិញចំណែកភាគីខាងម៉ូតូក៏បានព្រមព្រៀងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img