More

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឲ្យបង្កើតមន្ត្រីអ្នកនាំពាក្យថ្នាក់ក្រោមជាតិឲ្យបានកាន់តែច្រើន

    spot_img

     

    កោះកុង÷ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ ឲ្យរដ្ឋបាលខេត្ត.ក្រុង.ស្រុកមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធចាំបាច់ត្រូវបង្កើតឲ្យមានមន្ត្រីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើន ក្នុងគោលបំណងដើម្បីឆ្លើយ តបនឹងអ្នកសារព័ត៌មាន នឹងបកស្រាយរាល់ព័ត៌មានណាដែលតានតឹងខ្លាំង។ ហើយកុំយកអ្នកសារព័ត៌មានធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្ដល់ព័ត៌ មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មាន មានភាពជោគជ័យនិងសុក្រិត ។ ឯកឧត្តមលើកឡើងដូច្នេះនៅក្នុងពិធីបិទសិក្ខាសាលា ស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២នេះ ។

    ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងថា “អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណៈជន”។ ហើយត្រូវផ្សព្វ ផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។

    ឯកឧត្តម បានជូនយោបល់ និងការណែ នាំថា”អ្នកសារព័ត៌មានមុនសរសេរព័ត៌ មានឲ្យមានសុក្រឹត ត្រូវចុះយកព័ត៌មានឲ្យដល់ទីកន្លែង ហើយរកប្រភពឲ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនងជា មួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យ ក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មាន ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវាងការសរសេរព័ត៌មានបំប៉ោង ជាលក្ខណៈក្លែងក្លាយនាំឱ្យមានបញ្ហាដល់ខ្លួន”។

    សូមបញ្ជាក់ផងដែរថា ពិធីបើកសិក្ខា សាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីនាំពាក្យសាលាខេត្ត ទាំងប្រធានមន្ទីរអង្គភាពចំនួន៤ខេត្តផងដែរ។

    ឯកឧត្តម ផៃ សុីផាន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋបាលខេត្តកោះកុង ជាពិសេសលោកជំទាវ អភិ បាលខេត្ត ដែលបានផ្ដល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់មានលទ្ធភាពក្នុងការរៀបចំសិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លៀសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ក្នុង រយៈពេលពីរថ្ងៃនេះ ដោយមានវត្តមានដ៏ច្រើន ពីសំណាក់អស់លោក លោកស្រី ជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធាន មន្ទីរអង្គភាពជុំវិញខេត្តទាំង៤ រួមមាន÷ ខេត្តកោះកុង , ព្រះសីហនុ, កំពត, និងខេត្តកែប ។

    ឧត្តមបានបន្ថែមថា នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអភិវឌ្ឍន៍ តួនាទី ភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្រាជ្ញាយ៉ាងមុះមុត និងរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាន ក្នុងកិច្ចការពារសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍផុសផុលមគ្គុទេសភាពដ៏បុិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ស្ថេរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img