More

    ម៉ូតូពីរគ្រឿងជិះទាក់ដៃចង្កូតគ្នាបណ្ដាលបុរសពីរនាក់ដួលបោកក្បាលស្លាប់ភ្លាមៗ

    spot_img

    ភ្នំពេញ: បុរស២នាក់បានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅទាក់ដៃចង្កូនជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង១៨ និង១៥នាទីថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលេីផ្លូវបេតុងព្រៃស ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូទី១ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1O-4217 អ្នកបេីកបរមានឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ខ្ពុយកេីត ឃុំ សូយង់ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ (បានស្លាប់នៅកន្លែងកេីតហេតុ )។ និងអ្នករួមដំណេីរមានឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ តាអឹម ឃុំ បន្ទាយចក្រី ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង (បានស្លាប់នៅកន្លែងកេីតហេតុ) ។ ដោយឡែកភាគីម៉ូតូទី២ (ពុំស្គាល់ម៉ាក និងផ្លាកលេខ អ្នកបេីកបរពុំស្គាល់អត្តសញ្ញាណបានបេីករត់គេចពីកន្លែងកេីតហេតុ)។

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ម៉ូតូទាំងពីរគ្រឿងខាងលេីបានបេីកបរស្របទិសគ្នុា ទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុម៉ូតូទាំងពីរគ្រឿងក៍បានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យភាគីម៉ូតូទី១ដួលបោកក្បាលទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង(រីឯម៉ូតូមួយគ្រឿងទៀតបានជិះគេចបាត់ពីកន្លែងកើតហេតុភ្លាមៗ។

    ក្រោយកេីតហេតុ សពជនរងគ្រោះទាំង០២នាក់ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីរងចាំស្រាវជ្រាវបន្ត ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img