More

    ឆក់ទូរស័ព្ទបានតែរត់អត់រួច ពលរដ្ឋក្របួចឲ្យសមត្ថ្កិច្ចបាន២នាក់

    spot_img

    ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីរគ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីរនារីម្នាក់ ក្នុងចំណោម៣នាក់ ខណៈកំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូ បានសម្រេចព្យាយាមបើករត់គេចខ្លួន តែត្រូវជនរងគ្រោះដេញចាប់បានម្នាក់ នៅកន្លែងកើតហេតុភ្លាមៗ នឹងបន្តដេញចាប់បានម្នាក់ទៀត កាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២៩ខែកក្កដាឆ្នាំ ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លាចាស់ តាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនសង្ស័យទី១/មានឈ្មោះ សុ ឃីម ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ទី២/ឈ្មោះ រ៉ា ស្នាក់នៅក្បែរគ្នា។ចំណែកបក្ខពួក២នាក់ទៀតររ់គេចខ្លួនបាត់។

    តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាបីនាក់ ជិះម៉ូតូស្គូពីពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ1P-8765 បានមកឈប់អែបចិញ្ចើមផ្លូវ នៅចំណុចកើតហេតុខាងលើរួច ក៏បានយកទូរស័ព្ទដៃ១ គ្រឿងម៉ាកOPPOមកចុចលេង ខណះស្រាប់តែលេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូចំនួនពីរគ្រឿងម៉ាកឌ្រីមសង់ ០១៨ មួយគ្រឿងនិង០១៩ មួយគ្រឿងបានជិះមកអែបពួកគេ ស្រាប់តែជនសង្ស័យ២ក្នុងចំណោមបក្ខពួក ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ដែលរូបគេកំពុងចុចលេង បានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមៗនោះស្រាប់តែគ្នាជនរងគ្រោះពីរនាក់ បានជិះម៉ូតូដេញចាប់ទាញទម្លាក់ ជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ នៅម្នាក់ទៀតព្យាយាម បើករត់គេចខ្លួនរហូតទៅដល់ចំណុចក្រោយធនាគារជាតិ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានជនរងគ្រោះដេញចាប់បានរួម និងម៉ូតូមួយគ្រឿងរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។

    បច្ចុប្បន្នជនសង្ស័យម្នាក់កំពុងសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងម្នាក់ទៀតកំពុងសួរនាំ នៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img