More

    សិក្ខាសាលា ផ្សព្វផ្សាយសមិទ្ធផល និងបិទបញ្ចប់គម្រោងចំណាកស្រុកឆ្លងដែន “ដោយសុវត្ថិភាព”

    spot_img

    កំពង់ស្ពឺ÷ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ(គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយសមិទ្ធផល និងបិទបញ្ចប់កំពង់ស្ពឺ ព្រមទាំង អង្គការសង្គមស៊ីវិលជាច្រើននាក់ទៀត ពិធីនេះប្រារព្ធធ្វើនៅអគារ(ខ) ខេត្តកំពង់ស្ពឺថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។

    នៅក្នុងពិធីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយពីសមិទ្ធិផល និងបញ្ចប់គម្រោងចំណាកស្រុកឆ្លងដែន ដោយសុវត្ថិភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ផ្តាំផ្ញើរ ដោយលោកជំទាវមានប្រសាសន៍ថា÷ សូមថ្លែងអំណរគុណចំពោះអង្គភាព Care, UN WOMEN និងអង្គការដទៃទៀត ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមទប់ស្កាត់ពលករចំណាកស្រុក ពីក្រុមមេខ្សល ដែលបានខិតខំអូសទាញ ស្ត្រី និងកុមារ កុំឲ្យចាញ់បោកឧបាយកល ក្រោមរូបភាព ថាជួយជនរងគ្រោះទាំងអស់នោះ ទៅធ្វើការងារ និងបានប្រាក់ចំណូលខ្ពស់។ ដោយជនរងគ្រោះទាំងនោះ ពុំបានគិតពីហានិភ័យ ឬរំលោភបំពាន និងខ្លះទៀតមានរហូតទៅដល់បាត់បង់អាយុជីវិតផងក៏មាន។

    លោកជំទាវបានថ្លែងទៀតថា÷ ក្នុងស្រុករបស់យើង ក៏មានរោងចក្រ សហគ្រាស យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ដូច្នេះសូមឱ្យបងប្អូន ដែលជាពលករចំណាកស្រុកទាំងនោះ វិលមកធ្វើការងារនៅក្នុងស្រុក ដែលនៅជិតផ្ទះ មានប្រាក់ខែខ្ពស់ និងបានរស់នៅជូបជុំក្រុមគ្រួសារ ចំណេញទាំងការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងបង្កបង្កើនផល បានប្រាក់ចំណេញលើកស្ទួយជីវភាពគ្រួសារ។

    ស្រុកដែលមានបញ្ហាប្រឈម នឹងជាស្រុកគោលដៅ ក្នុងនោះមានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋចំណាកស្រុក ប្រមាណជាង ៣ ពាន់នាក់ និង ខេត្តព្រះសីហនុ មានពលករចំណាកស្រុកច្រើនជាងគេ។នៅពេលពលករចាកចេញពីផ្ទះ បានន័យថា វាកាត់ផ្ដាច់ប្រព័ន្ធសុវត្ថិភាពស្ទើរតែទាំងស្រុង។ ខណៈពេលដែលពលករចាកចេញក្រៅប្រទេសរបស់ខ្លួន ដោយសារពលករទាំងអស់នោះ បានធ្វើចំណាកស្រុកទាំងប្រថុយប្រថាន និងពុំបានធ្វើតាមផ្លូវច្បាប់។ ហើយការចូលប្រទេសគេដោយពុំមានច្បាប់ទម្លាប់ ធ្វើឲ្យពលករយើងគ្មានតម្លៃទេ និងពលករទាំងនោះ ត្រូវបានគេចោទប្រកាន់ តាមតែអំពើចិត្ត។ ដូចនេះពលករគ្រប់រូប ត្រូវប្រឹក្សាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចាកចេញទៅធ្វើការងារ នៅក្រៅស្រុក ជាពិសេសឆ្លងដែនទៅរកការងារធ្វើនៅក្រៅប្រទេស។ បញ្ហាប្រឈមចំពោះពលករចំណាកស្រុក ក្រៅប្រទេស គឺគេមានគោលនយោបាយផ្សេង ភាសាផ្សេង ពិបាកយល់អំពីច្បាប់សម្រាប់ស្រុកគេ នៅពេលនោះហើយ ដែលពលករយើងមានបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះសុវត្ថិភាព។

    លោកជំទាវ ជូ ប៊ុនអេង បានបន្តទៀតថា÷ គណៈកម្មការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន។ សម្ដេច តែងតែគិតគូរពីសុវត្ថិភាពបងប្អូន ជាពលករទាំងប្រុស ទាំងស្រី ដោយនារីមានបញ្ហាប្រឈមយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ យើងពុំអាចកាត់ផ្ដាច់ ពីបុរសបានទេ ដោយសារបុរស ជាអ្នកចូលរួម ជាអ្នកគាំទ្រ ជាអ្នកចូលរួមអប់រំផ្សព្វផ្សាយ ជាអ្នកផ្ដល់បទពិសោធន៍។ ដូចនេះយើងនៅតែចូលរួមសហការជាមួយគ្នាជានិច្ច ដើម្បីសម្រេចគោលដៅកាត់បន្ថយបញ្ហាចំណាកស្រុក ដោយប្រថុយប្រថាននេះ ឲ្យនៅកំរិតទៀត និងអាចឈានដល់ការលុបបំបាត់ទាំងស្រុង ចំពោះពលករចំណាកស្រុកផងដែរ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img